REPORT
7TH WORLD COMIC CONFERENCE

Held for three days from Friday, September 30 to Monday, October 3, 2005
Place: Boksagol Cultural Center, Bucheon City Hall

Prepared by Soeung Makara
Comic Artist in Cambodia

មុននឹងធ្វើការរៀបរាប់នូវដំណើរដែលបានប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ខ្ញុំសូមថ្លែងអំណរគុណ ជាពិសេសដល់អ្នកដែលជាបុព្វហេតុជំរុញ និង ផ្តល់ឱកាសដល់រូបខ្ញុំបាទបានចូលរួមក្នុងព្រឹត្តិការណ៍នេះ:

ដែលអ្នកទាំងអស់ជាស្ថាបនិកនៅក្នុងសហពន្ធ័អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា

បន្តទៅនេះខ្ញុំសូមធ្វើការរៀបរាប់ដោយសង្ខេបដូចតទៅៈ
នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០០៥ វេលាម៉ោង ៦ៈ៣០នាទីរសៀល ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដែល ដំណើរនេះត្រូវប្រើរយៈពេល ១៣ម៉ោង និង ៣០នាទី ទើបទៅដល់ព្រលានយន្តហោះអន្តរជាតិប្រទេសកូរ៉េ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០០៥ វេលាម៉ោង ៧ និង ៣០នាទី។ នៅឯព្រលានយន្តហោះនោះខ្ញុំត្រូវរង់ចាំអស់ រយៈពេលប្រហែលជាង ២ម៉ោងដោយសារយើងបាត់បង់ការឆ្លើយឆ្លងព័ត៌មាន ខ្ញុំក៏សំរេចចិត្តទុរស័ព្ទទៅ ការិយាល័យគណកម្មាធិការរៀបចំសន្និសិទ្ធនោះ ដោយបានជួបជជែកគ្នាតាមរយៈទូរស័ព្ទរួចមក ខ្ញុំក៏ទទួល បានព័ត៌មានគ្រប់គ្រាន់ដែល អាចធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅតាមរយៈតាក់ស៊ីហើយទៅដល់សណ្ឋាគារ កូរីយូ។ ប្រហែលនៅម៉ោង ១១ៈ៣០នាទី ខ្ញុំបានជួបអ្នកទទួលខុសត្រូវស្វាគមន៍ភ្ញៀវនៃគណកម្មាធិការនោះ បន្ទាប់ពីខ្ញុំសំរាកបានកន្លះម៉ោងពួកគេបានអញ្ជើញអ្នកបកប្រែម្នាក់មកជួយសំរួលការងារដល់យើង យើងបាន សំរាកបរិភោគអាហារថ្ងៃត្រង់ជាមួយគ្នាដែលជំហានដំបូងយើងជួបជាមួយ ជនជាតិ កូរ៉េ, ឥណ្ឌូនេស៊ី, ចិនប៉េកាំង។

បន្ទាប់ពីនោះមកគេក៏អញ្ជើញយើងឲ្យចូលរួមក្នុងសន្និសិទ្ធនេះ ដោយមានការស្វាគមន៍ពី រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង វប្បធម៌ អភិបាលក្រុង និងលោកប្រធាននៃសន្និសិទ្ធ ប្រធាននៃមជ្ឈមណ្ឌលកូមិកប្រចាំទីក្រុង ភូឆឹង សាស្រ្តចារ្យមហាវិទ្យាល័យសិល្បៈគំនូរ ដែលលោកជាអ្នកឆ្លើយនូវសំណួរទាំងអស់ទាក់ទងទៅនឹង កូមិក និង ប្រព័ន្ធព័ត៌មានវិទ្យា។

នៅម៉ោង ៨ៈ ០០ រសៀលយើងបានចប់រាល់កិច្ចស្វាគមន៍នេះហើយធ្វើដំណើរទៅទទួលទានអាហារល្ងាចជា មួយគ្នា ដែលរៀបចំជាស្រេចនៅក្នុងអាគារដ៏ប្រណិតមួយឈ្មោះ (City Hall) នៅទីនោះយើងបានជួប និងសន្ទនាជាមួយភ្ញៀវដែលបានចូលរួមមកពីស្ថាប័ន្ថធំៗនៃប្រទេសកូរ៉េ និង មកពីប្រទេសនានាដូចជាៈ

ជប៉ុន- ចិន- តៃវ៉ាន់- ហុងកុង- ម៉ុងហ្គូលី- ថៃ- ភូមា- វៀតណាម- ឥណ្ឌូនេស៊ី- ហ្វីលីពីន- ម៉ាឡេស៊ី- សឹង្ហបូរី- ឥណ្ឌា- កូរ៉េខាងជើង- រស្ស៊ី- អេស្ពាញ- អាឡឹម៉ង់- បែលសិក- អូស្រ្តាលី- អាមេរិក- កាណាដា- អ៊ីរ៉ង់- បារាំង- កេនយ៉ា- ប្រេស៊ីល- ... និងមានប្រទេសមួយចំនួនទៀតដែលខ្ញុំមិនបានចាំប្រហែល ៣០ ប្រទេសដែលបាន ចូលរួមក្នុងប្រិត្តិការណ៍នេះ។ ក្នុងពេលសំរាកនេះដែរខ្ញុំបានចែកចាយនូវ ព័ត៌មានជាច្រើនដែលទាក់ទងដល់ វិស័យសិល្បៈ ជាពិសេសផ្នែកគំនូរ កូមិក នេះតែម្តងព្រមទាំងចែកនាមប័ណ្ណដល់ពួកគេដែលរយៈពេលនេះ រហូតដល់ម៉ោងប្រហែល១១ទើបចប់ត្រលប់មកកាន់កន្លែងសំរាកវិញ។

- ថ្ងៃបន្ទាប់ ១០/ ១០/ ២០០៥ ចាប់ពីម៉ោង ៩ៈ០០ ទៅយើងមានកម្មវិធីមួយដែលពិពណ៌នាអំពីវិស័យ កូមិក ដែលមាននៅប្រទេសរីកចំរើន អ្នកដែលឆ្លើយក្នុងវេទិការនោះមានៈ

ដែលវិស័យកូមិកនេះនៅស្រុកគេមានទាក់ទងទៅនឹង អេឡិចត្រូនិច ដូចជា Telephone, Internet, Website... តែអ្វីដែលធ្វើឱ្យមានការផ្តោតអារម្មណ៍ជាងគេនោះគឺ លើការបោះពុម្ពដែលនៅទីនោះរីកចំរើន និងពេញនិយម ខ្លាំងបំផុត។

- ថ្ងៃទី ០២/ ១០/ ២០០៥

- ថ្ងៃទី ០៣/ ១០/ ២០០៥

នៅថ្ងៃដដែលនោះខ្ញុំបាននិយាយទៅកាន់ប្រតិភូដែលបានចូលរួមទាំងអស់នូវពាក្យដូចនេះថាៈ ខ្ញុំបាទឈ្មោះ សឹង្ហ មករា មកពីប្រទេស កម្ពុជា។ ខ្ញុំបាទមានការរីករាយណាស់ដែលខ្ញុំមានកិត្តិយសដ៏ធំធេងបានមកចូលរួម ក្នុងសន្និសិទ្ធ លើកទីប្រាំពីរដែលរៀបចំដោយប្រទេសកូរ៉េនេះ។ នេះជាលើកទីមួយសំរាប់រួបខ្ញុំ ហើយក៏ជា លើកទីមួយដែលមានរួបខ្ញុំជាតំណាងប្រទេសរបស់ខ្ញុំមកចូលរួមសន្និសិទ្ធនេះ។

មុនពេលដែលខ្ញុំបានធ្វើការរៀបរាប់ខ្មុំសូមថ្លែងអំណរគុណដល់

ដែលលោកទាំងអស់បានផ្តួចផ្តើមអោយមានកម្មវិធីនេះឡើង។ ក្រោយពីបានស្តាប់រាល់ការរៀបរាប ់រយៈពេលពីរថ្ងៃកន្លងផុតទៅខ្ញុំសូមសសើរដោយស្មោះអស់ពីចិត្តនូវការរីកចំរើនដែលស្មានមិនដល់រាល់ បទពិសោធ និង គំនិតល្អៗទាំងនេះបានញ៉ាំងឱ្យចិត្តខ្ញុំឆេះឆួលដោយអាច និយាយបានតែបន្តិចបន្តួចប៉ុណ្ណោះ អំពីភាពរីកចំរើនលើវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ដោយផ្អែកលើបទពិសោធសត្យចស្តើង សិល្បៈករ កូមិក បាននិងកំពុងប្រមួលផ្តុំគ្នាធ្វើការ។ ម្យ៉ាងវិញទៀតដោយមានការខ្វះខាតទាំងសំភារៈ និង បច្ចេកទេសធ្វើ ឱ្យការអភិវឌ្ឍន៍លើវិស័យនេះមានការយឺតយ៉ាវ។

ជាទីបញ្ចប់ខ្ញុំសូមការគាំទ្រពីសំណាក់អស់លោក លោកស្រីដើម្បីឱ្យមានការផ្លាស់ប្តូរបទពិសោធ និង ជួយដល់ សិល្បៈករ កូមិក នៅប្រទេសកម្ពុជា។

ប្រតិភូទាំងអស់គេគាំទ្រយើងហើយគេបានចំណាយពេលវេលាដើម្បីសាកសួរយើង។ ស្ទើគ្រប់សាសដែល បានចូលរួមបានមកសួរនាំ យើងឃើញយ៉ាងច្បាស់ថាគេចាប់អារម្មណ៍ជនជាតិខ្មែរជាពិសេស។

បន្ទាប់មកគណកម្មការបាននាំយើងទៅទស្សនាមណ្ឌលកំសាន្តមួយឈ្មោះ IINS WORLD នៅទីនោះគេមានធ្វើ សំណង់សប្បនិមិត្ត មានប្រាសាទល្បីៗនៅលើពិភពលោក និង ជាពិសេសគឺ ប្រាសាទ អង្គវត្ត។

ទីបញ្ចប់នូវការរៀបរាប់ត្រួសៗអំពីដំណើរការណ៍ដែលបានប្រព្រឹត្តទៅនៅក្នុង សន្និសិទ្ធពិភពលោកលើក ទី៧នេះ។ ខ្ញុំសូមអភ័យទោសពីសំណាក់មិត្តសិល្បៈករគំនូរទាំងអស់ដែលបានអានរបាយការណ៍នេះ។ ដោយរូបខ្ញុំបាទផ្ទាល់មានបទពិសោធតិចតួចខ្លាចក្រែងការសរសេរនេះពុំបានល្អប៉ុន្តែវាជាការពិតទាំងអស់។

សូមជូនពរដល់មិត្តសិល្បៈករទាំងអស់ឱ្យជួបតែសេចក្តីសុខ និងរួមកំលាំងគ្នាឡើងពីព្រោះកូមិកនេះនៅស្រុក គេមានតំលៃស្មើអ្នកនយោបាយ។ ម្យ៉ាងវិញទៀតមានតែយើងរូមគ្នាទេទើបធ្វើឱ្យវិស័យនេះមានការរីកចំរើន បាន។

ជាថ្មីម្តងទៀតសូមជូនពរ លោក John Weeks លោក ពិសិដ្ឋ និង លោកស្រី រតនា ដែលបានជ្រោមជ្រែងយ៉ាង មោះមុតស្វិតស្វាញបំផុត សូមឱ្យលោក លោកស្រីជួបតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ភ្នំពេញថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០០៥

សឹង្ហ មករា

ព័ត៌មានបន្ថែមៈ